khmer eng
  • ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Yoon Hu-duk សមាជិករដ្ឋសភាកូរ៉េ និងជាប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា
     
    ចែករំលែក ៖

    នារសៀលថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Yoon Hu-duk សមាជិករដ្ឋសភាកូរ៉េ និងជាប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា ព្រមទាំងគណៈប្រតិភូ នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា។ 
    ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងមន្ត្រីរាជការអគ្គលេខាធិការដា្ឋនព្រឹទ្ធសភា និងខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភាផងដែរ  ជំនួបពិភាក្សានេះ បានផ្តោតសារៈសំខាន់លើការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា- សាធារណរដ្ឋកូរ៉េ ជាពិសេស រវាងព្រឹទ្ធសភាកម្ពុជា និងសភាកូរ៉េ តាមរយៈក្រុមមិត្តភាពដែលមានស្រាប់៕

    ខ្លឹមសារ៖ គណៈកម្មការទី៥ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា